លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសាលាឯកជននៅគ្រប់កម្រិតប្រមាណ ៥ ៧៤៧ សាលានៅទូទាំងប្រទេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ក្នុងចំណោមសាលាគ្រប់កម្រិត ៥ ៧៤៧ សាលា ក្នុងនោះ សាលាមត្តេយ្យមានចំនួន ៤ ៣០០ សាលាក្នុងចំណោម ៩ ០០០ សាលា ក្នុងនោះ មត្តេយ្យសហគមន៍មានចំនួនជាង ៣ ០០០ សាលា។ សាលាបឋមសិក្សាមានចំនួន ៨៩០ សាលា ក្នុងចំណោម ៧ ៤០០ សាលា មានសិស្ស ២,២ លាននាក់។ សាលាមធ្យមសិក្សាមានចំនួន ៤៤២ សាលា ក្នុងចំណោមជាង ១ ៨០០ សាលា និងគ្រឹះស្ថានឧត្តមសិក្សាមានចំនួន […]