កម្ពុជាមានប្រជាជនសរុបជាង ១៧ លាននាក់ក្នុងឆ្នាំ២០២៤ ខណៈភ្នំពេញមានចំនួនប្រជាជនច្រើនជាងគេ

ព្រះរាជាណាចក្រ​កម្ពុជា​មានប្រជាជន​សរុប​ចំនួន ១៧ ២៨០ ៥៤៣ នាក់ក្នុងឆ្នាំ២០២៤ កើនឡើង ១ ៧២៨ ៣៣២ ពី ១៥ ៥៥២ ២១១ ក្នុងឆ្នាំ២០១៩ ដែលត្រូវជា ១១,១%។ នេះបើយោងតាម​របាយការណ៍​លទ្ធផល​ចុងក្រោយ​នៃអង្កេត​ចន្លោះ​ជំរឿន ដែលរៀបចំ​ដោយវិទ្យាស្ថានជាតិ​ស្ថិតិ​និងក្រសួងផែនការ។ របាយការណ៍​បានបង្ហាញ​ទៀតថា ចំនួន​ប្រជាជន​ជាបុរសមាន ៨ ៤៩០ ៤១៩ នាក់ ស្មើនឹង ៤៩,១% ខណៈ​ចំនួន​ប្រជាជន​ជាស្ត្រីមាន ៨ ៧៩០ ១២៥ នាក់ ស្មើនឹង ៥០,៩% នៃចំនួន​ប្រជាជន​សរុប។ លទ្ធផល​អង្កេត​ចុងក្រោយ​បានបង្ហាញថា ក្នុងចំណោម​រាជធានី-ខេត្តទាំង ២៥ រាជធានី​ភ្នំពេញ​មានប្រជាជន​ខ្ពស់បំផុត​ដែលមានចំនួន ២ ៣៥២ ៨៥១ នាក់ (១៣,៦%) ខេត្តកណ្តាល ១ ៣៥២ ១៩៨ នាក់ (៧,៨%) ខេត្តព្រៃវែង ១ ២៧៧ ៨៦៧ នាក់ (៧,៤%) […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *