គោលការណ៍ «ឆន្ទៈល្អ» រៀបចំឡើងដើម្បីលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីជាតិ ធានាបាននូវសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ និងសុខដុមនីយកម្ម នៅក្នុងសង្គមកម្ពុជា។ ការប្រកាសផ្សព្វផ្សាយគោលការណ៍ «ឆន្ទៈល្អ» ធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) អញ្ជើញជាអអិបតីបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ឆន្ទៈល្អ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នាសណ្ឋាគារសុខាភ្នំពេញ ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងគូសបញ្ជាក់ថា គោលការណ៍ «ឆន្ទៈល្អ» គឺជាកាលានុវត្តន៍ថ្មីមួយក្នុងការផ្លាស់ប្តូរឥរិយាបទរបស់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ពីការប្រើប្រាស់រូបភាព និងសារផ្សាយពាណិជ្ជកម្មរបស់ខ្លួនធំៗ ជំនួសមកវិញនូវការផ្សព្វផ្សាយរូបភាព ឬសារ អប់រំជាចម្បងនៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយធំៗ នៅតាមដងផ្លូវ និងនៅតាមទីសាធារណៈនានា ហើយដាក់រូបភាពផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលគាំទ្រសារនោះមានទំហំតូចនៅខាងក្រោមសារអប់រំ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ឯកឧត្តម ប្រធាន (ក.គ.ផ.ស) បានលើកបង្ហាញដែរថា ទន្ទឹមនឹងការរីកចម្រើននៃឧស្សាហកម្មគ្រឿងស្រវឹងនៅកម្ពុជា ដែលបានផ្តល់ផល ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងសង្គមកម្ពុជា ឧស្សាហកម្មគ្រឿងស្រវឹង […]