ឯកអគ្គរាជទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជាលោក ឌីរ៉េក យីប (Derek Yip) បានប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោក ឌីរ៉េក យីប បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត រួមមាន៖ (១) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត (២) គាំទ្រកម្ពុជាដែល នឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ និង (៣) គាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោក ឌីរ៉េក យីប ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំកម្ពុជា និងបានអរគុណអូស្រ្តាលីដែលបានរួមចំណែក ក្នុងការស្វែងរកសន្ដិភាពនាពេលកន្លងមក និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។ នៅក្នុងជំនួបនេះ សម្ដេចធិបតីនិងឯកអគ្គរាជទូតអូស្ត្រាលីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រឹងមាំ និង យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាអំពីការបន្តពង្រឹង […]