ឯកអគ្គរដ្ឋទូតចប់អាណត្តិឥណ្ឌា ចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចធិបតី ហ៊ុន ម៉ាណែត

នារសៀល​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត​ ចប់អាណត្តិ​នៃសាធារណរដ្ឋ​ឥណ្ឌា បានចូលជួប​សម្ដែងការ​គួរសម​និងជម្រាបលា​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។ ក្នុងឱកាស​នៃជំនួប លោកស្រី Devyani Khobragade បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលបាន​ផ្ដល់ការ​គាំទ្រ​ និងកិច្ចសហការ​ដ៏ល្អ​ចំពោះ​លោកស្រី ​និងស្ថានទូត​ឥណ្ឌា​នៅ​កម្ពុជា ដែលបាន​ធ្វើឱ្យ​បេសកកម្ម​ការទូត​របស់​លោកស្រី​ទទួលបាន​ជោគជ័យ និងរួមចំណែក​ធ្វើឱ្យ​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​រីកចម្រើន ​និងរឹងមាំ​ថែមទៀត។ លោកស្រី​បានបន្ថែមថា តាមរយៈ​ភាពរីកចម្រើន​នៃទំនាក់​ទំនង​ល្អប្រសើរ​នេះ លោកស្រី​មានសុទិដ្ឋិនិយម​ថា ទំនាក់​ទំនង​ឥណ្ឌា-កម្ពុជា ​នឹងឈានឡើង​ដល់កម្រិត​កាន់តែ​ខ្ពស់ទៀត។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ ​និងវាយតម្លៃ​ខ្ពស់ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និងការ​ចូលរួម​ចំណែក​យ៉ាងសំខាន់​របស់​លោកស្រី Devyani Khobragade ក្នុងការ​ពង្រឹង ​និងពង្រីក​ទំនាក់​ទំនង ​និងកិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ប្រកបដោយ​ផ្លែផ្កា។ នៅក្នុង​ជំនួប​នេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី Devyani Khobragade បានសម្ដែង​នូវការ​ពេញចិត្ ត​និងវាយតម្លៃ​ខ្ពស់ ចំពោះ​វឌ្ឍនភាព​នៃទំនាក់​ទំនង ​និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ​លើវិស័យ​សក្ដានុពល​ជាច្រើន មានជាអាទិ៍ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *