នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើលិខិតជូនលោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានាធិបតីចិន ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ ឆ្នាំ (១ តុលា ១៩៤៩ – ១ តុលា ២០២៤) នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ តាងនាមគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងក្នុងនាមសម្តេចផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះលោក ស៊ី ជីនភីង និងតាមរយៈលោកជូនចំពោះមន្ត្រី សមាជិកគណបក្សកុម្មុយនិស្តចិន និង ប្រជាជនចិនទាំងអស់ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះប្រទេសចិនដែលទទួលបានការអភិវឌ្ឍគួរជាទីពេញចិត្តលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏រឹងមាំរបស់លោក ស៊ី ជីនភីង។ សម្តេចក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយផងដែរ ដែលបានមើលឃើញផ្ទាល់ភ្នែកនូវមិត្តភាពដែកថែបរវាងកម្ពុជានិងចិនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក៏ដូចជាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរក្នុងក្របខណ្ឌពហុភាគី ដែលបានរីកចម្រើនពីភាពរឹងមាំមួយទៅរកភាពរឹងមាំមួយថ្មីទៀត។ សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជីនភីង (រូបភាពឯកសារ) សម្តេចតេជោ ហ៊ុន […]