សម្តេចធិបតី ហ៊ុន ម៉ាណែត ធានាការប្រើប្រាស់ថវិកា “មូលនិធិព្រំដែន” ចំគោលដៅនិងប្រកបដោយតម្លាភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធានាថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់កញ្ចប់ថវិកាដែលសប្បុរសជនចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តក្នុង “មូលមនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនឱ្យចំគោលដៅនិងប្រកបដោយតម្លាភាព។ សម្តេចនាយករដ្ឋមន្ត្រីធានាពីការប្រើប្រាស់ថវិកាមូលនិធិព្រំដែនប្រកបដោយតម្លាភាពនិងចំគោលដៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវីនិងសិក្ខាកាមមេធាវី កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ ការធានាអះអាងនេះ គឺជាការឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋមួយចំនួនដែលមានការយកចិត្តទុកដាក់និងព្រួយបារម្ភពីការប្រើប្រាស់ថវិកានៃមូលនិធិនេះមានការខ្ជះខ្ជាយនិងមិនមានតម្លាភាព។ សម្ដេចធិបតីមានប្រសាសន៍ថា ដើម្បីធានាបាននូវតម្លាភាពនិងការប្រើប្រាស់ថវិកាឱ្យចំគោលដៅ សម្តេចនឹងបង្កើតគណៈកម្មការគ្រប់គ្រងនិងផ្សព្វផ្សាយជូនដំណឹងដល់ពលរដ្ឋឱ្យបានដឹងពីគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដោយលោក ខ្វាន់ ស៊ាម ខាងវិស្វកម្មនឹងធ្វើផែនការលម្អិតនិងរាយការណ៍ជាសាធារណៈជូនប្រជាពលរដ្ឋអំពីគម្រោងដែលត្រូវធ្វើ។ តាមការលើកឡើងរបស់សម្តេចធិបតីបានឱ្យដឹងថា ផ្លូវក្រវាត់ព្រំដែនដែលត្រូវធ្វើមានជាង ២ ៦០០ គីឡូម៉ែត្រ ធ្វើបាន ១ ៣៦០ គីឡូម៉ែត្រ  ប្រមាណ ៥០ ភាគរយ នៅសល់ ១ ៣០០ គីឡូម៉ែត្រទៀត ហើយផែនការនឹងបញ្ចប់រយៈពេល ១០ ឆ្នាំជាមួយនឹងថវិកាជាង២០០លានដុល្លារ។ យើងនឹងកំណត់ឱ្យច្បាស់ពីគោលដៅធ្វើ ធ្វើពីកន្លែងណាដល់កន្លែងណា បង្គោលណា ចំណាយថវិកានៃមូលនិធិនេះប៉ុន្មាន ហើយបងប្អូនគ្រប់មជ្ឈដ្ឋានអាចទៅមើលដល់កន្លែងផ្ទាល់បាន។ ជុំវិញការអភិវឌ្ឍនតំបន់ព្រំដែននេះដែរ រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើតភូមិនៅតំបន់ព្រំដែននៃខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) រួមមានខេត្តត្បូងឃ្មុំ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *