នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយលោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងឱកាសនៃជំនួប លោក DATUK KWEK LENG SAN បានលើកឡើងអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញខាងវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កម្មន្តសាល និង បច្ចេកវិទ្យា និងមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេស និងតំបន់មួយចំនួនផងដែរ រួមមានប្រទេសចិន អង់គ្លេស ទីក្រុងហុងកុង និង ប្រទេសក្នុងតំបន់អាស៊ាន និងអ៉ឺរ៉ុប។ លោកបានបន្ថែមថា ក្រុមហ៊ុនមានដំណើរការអាជីវកម្មខាងវិស័យធនាគារនៅកម្ពុជា ដែលមកដល់បច្ចុប្បន្ននេះមានរយៈពេលជាង ១០ ឆ្នាំហើយ។ តាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជា ក្នុងរយៈពេលជាង ១ ទសវត្សរ៍នេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពល នៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា ហើយក្រុមហ៊ុនមានបំណងចង់ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតី […]