សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ ក្នុងការជួយសង្គមជាតិនិងប្រជាជន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បានលើកឡើង​ថា គោរមងារ​ឧកញ៉ា​ផ្តល់ជូនអ្នកមានគុណសម្បត្តិ ដែលបាន​ចូលរួម​ចំណែក​ក្នុងការ​ជួយសង្គមជាតិ​និងប្រជាជន ជាគោរមងារ​ដែលមានតម្លៃថ្លៃថ្លា​គួរជាទីគោរព ដូច្នេះ​ក្នុងនាមជា​ឧកញ៉ាត្រូវចេះ​ធ្វើខ្លួន​ឱ្យមានតម្លៃ​ស័ក្តិសម​នឹងគោរមងារ ខិតខំ​ថែរក្សា​កិត្តិនាម កិត្តិយស និង គុណសម្បត្តិដ៏ល្អផូរផង់នេះ សម្រាប់​បន្ត​ជួយដល់​សង្គមជាតិ​និងគោរមងារ​ដ៏មាន​តម្លៃ​ឱ្យបាន​យូរអង្វែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង​ក្នុងពិធី​​បិទ​សន្និបាត​ប្រចាំឆ្នាំ​លើកទី២ បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើក​ទិសដៅ​ផែនការ​ឆ្នាំ២០២៥ របស់​សមាគម​ឧកញ៉ា​កម្ពុជា នារសៀល​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ សម្តេច​បាន​ថ្លែងថា គោរមងារ​ឧកញ៉ា​ផ្តល់ជូន​អ្នកមាន​គុណសម្បត្តិ និងដែលបាន​រួមចំណែក​ក្នុងការ​ជួយសង្គមជាតិ​និងប្រជាជន ព្រមទាំង​បានខិតខំ​និងទទួលផល​ពី​ការ​​តស៊ូ​របស់ខ្លួន​ក្រោមសុខសន្តិភាព​របស់​ប្រទេស ហើយការ​រីកចម្រើន​នេះ​មិន​ត្រឹមតែ​សម្រាប់​ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែ​សម្រាប់​ជួយដល់​អ្នកពាក់ព័ន្ធ បុគ្គលិក និងការ​រួមចំណែក​ក្នុងការ​កសាង​​សមិទ្ធផល​សង្គម កិច្ច​ការ​​មនុស្ស​ធម៌ និង ជួយអ្នកដទៃ។ ដូច្នេះ ក្នុងនាម​ជាឧកញ៉ា ត្រូវរក្សា​គុណតម្លៃ​ទាំងនេះ​ឱ្យបាន​ខ្ជាប់ខ្ជួន​និងយូរអង្វែង។ សម្តេច​បានបន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​កិច្ចការទូត​សេដ្ឋកិច្ច ជាកិច្ចការ​អាទិភាព​និងយកចិត្ត​ទុកដាក់ ដោយមិនត្រឹមតែ​ធ្វើការ​ទាក់ទាញ​ក្នុងប្រទេស​ប៉ុណ្ណោះទេ តែក៏បាន​ជំរុញ​ការទាក់ទាញ​ការវិនិយោគ​ពីក្រៅប្រទេស​ផងដែរ។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ដល់សភាពាណិជ្ជកម្ម​កម្ពុជា​និងសមាគម​ឧកញ៉ា​កម្ពុជា ដែលបាន​ផ្តល់ការ​សហការ គាំទ្រ និង ធ្វើសកម្មភាព​យ៉ាងសកម្ម​ក្នុងការ​ភ្ជាប់វិស័យ​ឯកជន​ជាមួយ​នឹង​វិស័យ​ឯកជន ដែលបង្កើន​ភាពទាក់ទាញ​និងជំរុញ​ការវិនិយោគ​ឱ្យមានសន្ទុះ​កើនឡើង​គួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាល​មិនអាច​ធ្វើតែម្នាក់ឯង​បាននោះទេ ពោលគឺ​ដើរតួ​ជាស្ពានភ្ជាប់​ ដាក់ចេញ​នូវគោលនយោ​បាយ និង ​បើកច្រក​ព្រំដែន ឯវិស័យ​ឯកជន​គឺជា​អ្នកឆ្លើយឆ្លង​ជាមួយ​នឹងវិស័យ​ឯកជន និងបន្ត​​ទំនាក់​ទំនង​ប្រទាក់ក្រឡា។ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *