នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជួបសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៤ ៧៤២ នាក់មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចធិបតី ហ៊ុន ម៉ាណែត បំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាក៏មានវត្តមានក្នុងពិធីនេះផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនជាសមាជិកកាកបាទក្រហមកម្ពុជាត្រូវមានស្មារតីស្នេហាជាតិ និងទទួលខុសត្រូវចំពោះបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្មានការរើសអើង។ សម្តេចធិបតីបានលើកឡើងថា ការចូលរួមជាមួយកាកបាទក្រហមកម្ពុជា គឺត្រូវមានផ្នត់គំនិត និងបេះដូងក្នុងការជួយជំរុញ និងអនុវត្តការងារមនុស្សធម៌នេះឱ្យបានជាប់ជាប្រចាំ ហើយត្រូវមានស្មារតីស្នេហាជាតិ និងជាតិនិយម ប៉ុន្តែមិនជ្រុលនិយមពេក ដែលនាំឱ្យខ្មែរបែកបាក់ ហើយត្រូវមានគំនិតវិជ្ជមាន និងគិតគូរឱ្យបានច្បាស់លាស់។ បន្ថែមពីនេះ ត្រូវរួមគ្នាពង្រឹងខ្លួនឯង កសាង និង អភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង ដើម្បីចូលរួមថែរក្សាសាមគ្គីឯកភាពជាតិ កុំឱ្យបាត់បង់ទឹកដី កុំឱ្យបាត់បង់វប្បធម៌និងសិល្បៈ ដោយត្រូវរួមគ្នាផ្សព្វផ្សាយ […]