នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខស្តីទីកម្ពុជាបានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ប្រចាំកម្ពុជានៅវិមានព្រឹទ្ធសភា។ សម្តេចតេជោ ហ៊ុន សែន និងលោក Jang Yun Gon សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនិងខួបលើកទី៦០នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េខាងជើង (១៩៦៤-២០២៤)។ លោក Jang Yun Gon បានលើកឡើងថា ទំនាក់ទំនងការទូតរវាងកូរ៉េខាងជើងនិងកម្ពុជាអស់រយៈពេល ៦០ ឆ្នាំមកនេះ គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលបានកសាងឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរគឺលោក គីម អ៊ីលស៊ុង និងព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ សីហនុ។ លោកបានបន្តថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនិងមានគណៈរដ្ឋមន្រ្តីជាយុវជន បានប្រព្រឹត្តទៅយ៉ាងរលូននិងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន។ លោកបានមានប្រសាសន៍បន្ថែមថា អស់រយៈពេល ១ ឆ្នាំកន្លងមកនេះ តាមការតាមដានយ៉ាងយកចិត្តទុកដាក់របស់លោកផ្ទាល់ លោកសូមវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយចិត្តដាក់ចេញនូវវិធានការ […]