រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួនដែលទទួលសញ្ជាតិពីកំណើត ត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើន

ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥– រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ច្បាប់កំណត់ដកសញ្ជាតិពីពលរដ្ឋខ្លួន មិនមែនជារឿងថ្មីទេ នៅក្នុងពិភពលោក ខណៈច្បាប់នេះ ត្រូវបានអនុវត្តរួចមកហើយ នៅក្នុងបណ្ដាប្រទេសជាច្រើន រួមទាំងបណ្ដាមហាអំណាចធំៗ ដូចជា សហរដ្ឋអាម៉េរិក និងបារាំងផង។   ថ្លែងក្នុងសម័យប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បើផ្អែកតាមការសិក្សាលើក្របខ័ណ្ឌច្បាប់របស់បណ្តាប្រទេសនានានៅលើពិភពលោក  ក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសខ្លះ បានអនុញ្ញាតឱ្យដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួនឱ្យទៅជាជនគ្មានសញ្ជាតិតែម្ដង ដែលភាសាអង់គ្លេសហៅថា Stateless Person។   ឯកឧត្តម កើត រិទ្ធ ក៏បានគូសបញ្ជាក់ថា យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលដែលនឹងទទួលខុសត្រូវក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ និងលិខិតបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធនាពេលខាងមុខ នឹងធានាថា ច្បាប់នេះនឹងបម្រើឧត្តមប្រយោជន៍របស់ជាតិ ព្រមទាំងធានាបាននូវនិយាម ឬស្តង់ដាអនុវត្ត ស្របតាមបទដ្ឋានអន្តរជាតិ។   រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងថាបើការដកសញ្ជាតិជាអំពើប្រល័យពូជសាសន៍ដែលជា ការលើកឡើងរបស់ក្រុមជ្រុលនិយម ដែលថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរ គឺជាអំពើប្រល័យពូជសាសន៍ គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន គ្មានការស្រាវជ្រាវ និងគ្មានការយល់ដឹងអ្វីសោះ។ ឯកឧត្តម កើត រិទ្ធ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *