ថ្ងៃនេះជាថ្ងៃគម្រប់ខួប ១២ ឆ្នាំនៃការយាងសោយព្រះទិវង្គត របស់ព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ

ថ្ងៃនេះជាថ្ងៃគម្រប់ខួប ១២ ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៤) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និង ឯកភាពជាតិខ្មែរ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង ប្រជានុរាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាបានធ្វើពិធីថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានយាងសោយព្រះទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ ប្រជានុរាស្ត្រខ្មែរទូទាំងប្រទេសចងចាំមិនភ្លេចឡើយនិងមានការសោកស្តាយជាអនេកចំពោះការបាត់បង់ព្រះមហាវីរក្សត្រដ៏ឆ្នើមនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លាវាងវៃគ្រប់កាលៈទេសៈ។ សូមរម្លឹកថា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ទ្រង់ប្រសូត គ្រងព្រះបរមរាជសម្បត្តិជាលើកទី១ និង ទ្រង់សោយព្រះទិវង្គតនៅក្នុងខែតែមួយ គឺខែតុលា ដោយគ្រាន់តែខុសថ្ងៃតែប៉ុណ្ណោះ ពោលគឺព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់បានឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃអង្គារ ទី២៨ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *