តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាកើនដល់ ៣០ ក្នុងឆ្នាំ២០២៤ ជាមួយទុនវិនិយោគឧស្សាហកម្មសុរបជាង ២០,៤៥ ប៊ីលានដុល្លារ

របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញថា គិតត្រឹម​ដំណាច់​ឆ្នាំ២០២៤ កម្ពុជា​មានតំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៣០ ដែលមាន​រោងចក្រ​ដំណើរការ​ស្ថិតនៅក្នុង ១២ រាជធានី-ខេត្ត មានការ​កើនឡើង ៤ តំបន់ ស្មើនឹង ១៥,៣៨% បើធៀបនឹង​ឆ្នាំ២០២៣។ របាយការណ៍​នេះបាន​បង្ហាញ​ទៀតថា តំបន់​សេដ្ឋកិច្ច​ពិសេស​ដែលកំពុង​ដំណើរការ​ខេត្តស្វាយរៀងមាន​ចំនួន ៩ ខេត្តព្រះសីហនុ​មានចំនួន ៥ ខេត្តកណ្ដាល​មានចំនួន ៣ ខេត្តកោះកុង​មានចំនួន ៣ ខេត្តបន្ទាយមានជ័យ​មានចំនួន ៣ ខេត្តកំពង់ចាម​មានចំនួន ១ ខេត្តកំពង់ឆ្នាំង​មានចំនួន ១ ខេត្តកំពតមានចំនួន ១ ខេត្តក្រចេះ​មានចំនួន ១ ខេត្តពោធិ៍សាត់​មានចំនួន ១ និង រាជធានី​ភ្នំពេញ​មានចំនួន ១។ សម្រាប់​ឆ្នាំ២០២៤ ទុនវិនិយោគ​សរុប​ក្នុង​​វិស័យ​​ឧស្សា​ហ​កម្ម​នៃតំបន់​សេដ្ឋកិច្ច​ពិសេស​ មានចំនួន​ជាង ២០,៤៥ ប៊ី​លាន​​ដុល្លារអាម៉េរិក កើនឡើង ១០,១៨% ធៀបនឹង​ឆ្នាំ២០២៣។ លោកឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ វង្សី វិស្សុត រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការ​​គណៈ​រដ្ឋ​មន្ដ្រី បានលើកឡើង​ក្នុងពិធី​​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការ​ងារ​​ឆ្នាំ២០២៤ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *