ក្នុងយុគសម័យថ្មី ការអភិវឌ្ឍនៃប្រទេសជាច្រើនបានប្តូរពីការអភិវឌ្ឍបែបប្រពៃណីទៅជាការអភិវឌ្ឍបែបនវានុវត្តន៍ដើម្បីដើរឱ្យទាន់និន្នាការនៃយុគសម័យ ។ គេអាចសង្កេតឃើញថា អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនបាននិងកំពុងកើតមានការផ្លាស់ប្តូរជាបណ្តើរៗ ពោលគឺយើងទាំងអស់គ្នាបាននិងកំពុងស្ថិតក្នុងបរិយាកាសសង្គមមួយប្រកបដោយភាពទំនើបនិងវៃឆ្លាត ។ អាស្រ័យហេតុនេះ ពាក្យថា«បញ្ញាសិប្បនិម្មិត» (AI)បានក្លាយជាប្រធានបទក្តៅនាពេលបច្ចុប្បន្ន ដែលយើងអាចនិយាយបានថា យុគសម័យ AI បានឈានចូលមកដល់ហើយ ។ កាលពីពេលមុន យើងគិតថា AI ហាក់ដូចជានៅឆ្ងាយពីយើងណាស់ ប៉ុន្តែឥឡូវនេះ AI គឺស្ថិតនៅក្បែរខ្លួនរបស់យើងគ្រប់គ្នា ជាពិសេសគឺសម្ភារៈប្រើប្រាស់ក្នុងជីវភាពរស់នៅនិងក្នុងជីវិតការងារ ឧទាហរណ៍ដូចជាទូរស័ព្ទដៃ កុំព្យូទ័រ រថយន្ត និងគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះជាដើម សុទ្ធសឹងតែប្រកបដោយភាពវៃឆ្លាត ។ យើងអាចនិយាយបានថា ការអភិវឌ្ឍនៃបច្ចេកវិទ្យា AI បានរួមចំណែកមិនអាចខ្វះបានដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ជាពិសេសក្នុងវិស័យសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តោតសំខាន់គឺការអភិវឌ្ឍបច្ចេកវិទ្យា AI ដោយទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ និងបានចែករំលែកសមិទ្ធផលទាំងនេះជាមួយបណ្តាប្រទេសលើពិភពលោក ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បច្ចុប្បន្ន ប្រទេសចិនបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសខ្លាំងខាងវិស័យអវកាស ដូចជាការបង្ហោះយានអវកាសផ្ទុកមនុស្ស និងការយកសំណាកពីភពព្រះចន្ទជាដើម ។ ឯការយកសំណាកដីពីផ្ទៃខាងមុខនិងផ្ទៃម្ខាងនៃភពព្រះចន្ទរបស់យានអវកាសចិនគឺប្រតិបត្តិដោយមនុស្សយន្តដែលចុះចតនិងប្រតិបត្តិដោយស្វ័យប្រវត្តិ គឺជាបច្ចេកវិទ្យា AI ដែលអាចវាស់ស្ទង់និងវិភាគទិន្នន័យយ៉ាងទៀងទាត់ ដែលធ្វើឱ្យប្រទេសចិនសម្រេចបាននូវសមិទ្ធផលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដែលមនុស្សជាតិសិក្សាស្រាវជ្រាវអំពីភពព្រះចន្ទ ។ ក្នុងវិស័យដែលប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់ […]