ដំរីព្រៃ ១ ក្បាលទម្ងន់ប្រមាណ ៣ តោនដេកស្លាប់ក្នុងរណ្តៅ នៅខេត្តមណ្ឌលគិរី

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ដំរីព្រៃឬដំរីអាស៊ីឈ្មោល ១ ​ក្បាលដែល​មាន​អាយុ​ប្រហែល ៣០ ឆ្នាំ និង​មាន​ទម្ងន់​ប្រមាណ ៣ តោន ត្រូវបាន​អ្នកភូមិ​ប្រទះឃើញដេកស្លាប់ នៅ​ក្នុង​រណ្ដៅ​គ្រាប់​បែកដែល​បន្សល់​​ទុក​​តាំងពីសម័យសង្រ្គាមមួយកន្លែងស្ថិត​នៅភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សកម្មភាពស្រង់សពដំរីព្រៃដែលដេកស្លាប់ក្នុងរណ្តៅមានទឹកក្នុងខេត្តមណ្ឌលគិរី បើតាមលោក ឌិន ប៊ុនធឿន ប្រធាន​ស្តីទី​មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបាន​ឱ្យដឹង​​ថា សពដំរីនេះត្រូវបានមន្រ្តីជំនាញ​សហការ​ជាមួយ​មន្រ្តី​អង្គការ WCS និងអាជ្ញាធរមូលដ្ឋានស្រង់ពីរណ្តៅរួចហើយកាលពីល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។ មន្ត្រីជំនាញ​នៃ​ការិយាល័យ​សង្គ្រោះនិងព្យាបាល​សត្វព្រៃនៃ​ឧទ្យានសួនសត្វ ព្រៃ​ការពារនិង​សួន​ភូតគាមភ្នំតាម៉ៅ និង​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង ​នេសាទ​ខេត្ត​មណ្ឌលគិរីនឹងធ្វើកោសលវិច័្ចយលើសពដំរី​ ដើម្បីស្វែងរកមូលហេតុនៃការស្លាប់របស់ដំរីមួយក្បាលនេះ។ ជាជំហាន​ដំបូង ​ក្រុម​ការងារ​ជំនាញ​នៅ​ទីតាំងបាន​សន្និដ្ឋាន​ថា ដំរីនេះប្រហែល​ជាប់ផុង​​រយៈ​ពេល ១ ថ្ងៃទៅ ២ ថ្ងៃមុននឹងត្រូវបានអ្នកស្រុកប្រទះឃើញស្លាប់និង​បានរាយការណ៍​មកមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ តាមការ​ពិនិត្យដោយផ្ទាល់ សពដំរី​មាន​ស្នាមរបួស​ជើងមុខ ហើយ​ជា​ដំរីមួយក្នុងចំណោមហ្វូងរបស់វាមានចំនួនពី ១០ ទៅ ២០ ក្បាល ធ្លាប់​បាន​បង្ហាញ​ខ្លួននៅ​តំបន់នេះម្តង​មក​ហើយកាល​ពី​ខែមេសា ឆ្នាំ២០២៤កន្លងទៅ។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបាន​សម្តែង​​ការ​សោក​ស្តាយ​យ៉ាងខ្លាំង ដោយបាន​ចាត់ទុកការស្លាប់របស់ដំរី […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *