ឆ្នាំ២០២៥ ប្រាក់ខែអប្បបរមា សម្រាប់កម្មកររោងចក្រ ឡើងដល់ ២០៨ ដុល្លារ

ចាប់ពីខែមករា ឆ្នាំ២០២៥ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោងចក្រ នឹងឡើងដល់ ២០៨ ដុល្លារអាម៉េរិកក្នុង១ខែ។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ភាគីពាក់ព័ន្ធបានឯកភាពគ្នាជាឯកច្ឆន្ទលើប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រសម្រាប់ឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំជាលើកចុងក្រោយ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០២៥។ ឆ្លងកាត់ការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១ សំឡេងបានគាំទ្រតួលេខ ២០៦ ដុល្លារ កំណត់ជាប្រាក់ឈ្នួលអប្បបរមា។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់គោលការណ៍ទៅលោក ហេង សួរ ឱ្យបន្ថែម ២ដុល្លារលើតួលេខ ២០៦ ដុល្លារដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មកររោងចក្រក្នុងឆ្នាំ២០២៥ គឺ ២០៨ ដុល្លារក្នុង ១ ខែ កើនឡើង ៤ ដុល្លារបើធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ ដុល្លារ។ សម្ដេចធិបតីបានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើការផ្សព្វផ្សាយនិងជូនដំណឹងដល់កម្មករនិយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។ សម្តេចនាយករដ្ឋមន្ត្រី […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *