ចិនផ្ដល់ជំនួយឥតសំណងជាង ៤០ លានដុល្លារ ដើម្បីជំរុញការកសាង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាធារណរដ្ឋប្រជាមានិតចិនសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន (ប្រមាណជិត ៤៣ លានដុល្លារអាម៉េរិក) ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង ការសម្រេចផ្តល់ជំនួយឥតសំណងនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយលោក  លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤  ក្នុងឱកាសដែលអ្នកទាំងពីរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នៅក្នុងជំនួបនេះ លោក លី​ ឈាង​ បានសម្ដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងធានាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងកិត្យានុភាពកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ លោកបានគូសបញ្ជាក់ថា ប្រទេសចិននឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត ហើយភាគីចិននឹងបន្តចូលរួមនិងគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំទឹកប្រាក់ ៣០០ លានយ័នដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។ លោក លី ឈាង បានបន្ថែមថា […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *