គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សចំនួន ១ ៥០៩ នាក់ក្នុងឆ្នាំ២០២៤

របាយការណ៍​អគ្គនាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានបង្ហាញថា ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប ២ ៨៤៤ លើក (យប់ ៥៧%) បណ្តាលឱ្យ​មនុស្ស​ស្លាប់ ១ ៥០៩ នាក់ និងរបួស ៣ ៧២០ នាក់ ក្នុងនោះ​របួស​ធ្ងន់ចំនួន ២ ២៧៣ នាក់។ ការបើកបរ​ល្មើស​ល្បឿនកំណត់​ជាកត្តាចម្បង​ដែលបង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់ និង របួស។ បើតាម​របាយការណ៍ មូលហេតុ​ដែលបង្ក​គ្រោះថ្នាក់​រួមមាន ការបើកបរ​ល្មើសល្បឿន ៤១% មិនគោរព​សិទ្ធិ ២៣% មិនប្រកាន់ស្តាំ ៩% ប្រជែង​គ្រោះថ្នាក់ ៨% បត់គ្រោះថ្នាក់ ៨% ស្រវឹង ៤% កត្តាយាន ៤% មិនគោរព​សញ្ញា​ចរាចរណ៍ ១% ងងុយគេង​ពេលបើកបរ ១% កត្តាផ្លូវថ្នល់ ១% និងកត្តាអាកាសធាតុ ១%។ បើធៀបនឹង​ឆ្នាំ២០២៣ គ្រោះថ្នាក់​ចរាចរណ៍​ក្នុងឆ្នាំ២០២៤ មានការ​ថយចុះ ៤៧៣ លើក ស្មើនឹង ១៤% […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *