គម្រោងទំនប់ចំនួន ៣ ក្នុងខេត្តមណ្ឌលគិរីត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គម្រោង​អភិវឌ្ឍន៍​ទំនប់​អូរតេធិបតី ទំនប់​សែនសុខដុម និង ទំនប់​សែនមនោរម្យ​ក្នុងខេត្តមណ្ឌលគិរី​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមិទ្ធផល​ទាំងនេះ​ពុំមែន​កើតឡើងដោយ​ចៃដន្យ​នោះទេ គឺបានមក​ពីកិច្ចខិតខំ​ប្រឹងប្រែង​និង​សាមគ្គីភាព រួមទាំង​ការឯកភាព​ផ្ទៃក្នុង ជាពិសេស​កិច្ចសហការ​ដ៏ល្អ​ប្រពៃ​ រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ​និង​ប្រជាពលរដ្ឋ ហើយក៏បាន​ស្តែងចេញ​នូវ​សមិទ្ធផល​ជាច្រើន​នៅទូទាំង​ប្រទេស​។ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានឱ្យដឹងថា គម្រោង​អភិវឌ្ឍន៍​ទំនប់​អាងទឹក​អូរតេ ​អនុវត្ត​ការសាងសង់​អស់​រយៈ​ពេល​ប្រមាណ ៣ ឆ្នាំ គឺចាប់ពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ ៦២ លានដុល្លារ​អាម៉េរិក ក្រោម​​ក្របខណ្ឌ​ឥណទាន​មូលនិធិ​ទ្រទ្រង់​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ គម្រោង​នេះ​ឆ្លើយ​តប​​តាម​តម្រូវ​ការ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ ក្នុង​ការ​ផលិត​ទឹកស្អាត​ឱ្យបាន ៩៤០០ ម៉ែត្រគូប​ក្នុងមួយថ្ងៃ សម្រាប់​​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី និង​​ផែនការ​​អភិវឌ្ឍន៍​កសិកម្ម​ខេត្ត​មណ្ឌលគិរី​សម្រាប់​បម្រើ​ឱ្យការស្រោច​ស្រព​ផ្ទៃដី​ផលិតកម្ម​កសិកម្ម​ចំនួន ១៥ ០០០ ហិកតា។ គម្រោង​ទំនប់​ទឹក​អូរតេ​ត្រូវបាន​អនុវត្ត​ជា ២ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *