លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានណែនាំឱ្យក្រុមការងារប្រឆាំងការសម្អាតប្រាក់ របស់ក្រសួងមហាផ្ទៃ បន្តរក្សាស្ថានភាពឱ្យបានល្អ និងរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ខណៈកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះពាក់ព័ន្ធ នឹងការសម្អាតប្រាក់។ លោក ស សុខា ណែនាំបន្តពង្រឹងការងារប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់នៅកម្ពុជា លោក ស សុខា បានលើកឡើងបែបនេះនាឱកាសចូលរួមជាអធិបតី ក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) និងស្តាប់របាយការណ៍ពីវឌ្ឍនភាពការងារ និងលទ្ធផលការងារស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ លោកបានណែនាំឱ្យថ្នាក់ដឹកនាំក្រុមការងារ បន្តរួមគ្នាថែរក្សាស្ថានភាពល្អ នៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ខិតខំពង្រឹងគុណភាពធនធានមនុស្ស និងរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ ដែលកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ស សុខា បានឱ្យដឹងថា កម្ពុជាធ្លាប់ត្រូវបានអង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដាក់ឱ្យស្ថិតក្នុងបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់អស់រយៈពេល ៤ ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក។ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ ទើបអង្គការ FATF ប្រកាសដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ បើទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះក៏ដោយ ក៏លោក […]