ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ចាប់ផ្តើម នៅថ្ងៃនេះ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចាប់ផ្តើមហើយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះហើយ ដោយមានបេក្ខជនចូលរួមប្រឡងសរុបជាង ១៣ ម៉ឺននាក់ បើទោះបីជាមានបញ្ហាអាកាសធាតុនិងមណ្ឌលប្រឡងខ្លះមានទឹកជំនន់ដោយអន្លើក្តី។ លោក ហង់ជួន ណារ៉ុន បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញបើកវិញ្ញាសារប្រឡងនៅមណ្ឌលប្រឡងក្នុងវិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ លោក ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះដំណើរការប្រឡងនាព្រឹកថ្ងៃនេះ បើទោះបីជាមានបញ្ហាអាកាសធាតុនិងមានមណ្ឌលប្រឡងខ្លះត្រូវបានលិចទឹកដោយអន្លើក្ដី ក៏ប៉ុន្តែត្រូវបានដោះស្រាយរួចរាល់ ហើយការចាប់ផ្តើមប្រឡងនៅទូទាំងប្រទេសបានប្រព្រឹត្តទៅដោយរលូន។ លោកបានបង្ហើបឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាលិចទឹក ក្រសួងនឹងបង្ខិតសម័យប្រឡងបាក់ឌុបនេះនៅខែសីហាវិញ ដែលមិនមានបញ្ហាប្រឈមពាក់ព័ន្ធនឹងការលេចទឹកទេ ដោយសារខែនេះទើបចាប់ផ្តើមរដូវភ្លៀងនិងដើម្បីឱ្យអ្នកប្រឡងមានឱកាសដាក់ពាក្យទៅរៀននៅបរទេសឬទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស ព្រោះនៅប្រទេសគេបើកបវេសនកាលនៅខែកញ្ញា។ លោក ហង់ជួន […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *