(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scam ខុសច្បាប់មួយកន្លែង និងមានការស្នាក់នៅប្រមូលផ្ដុំគ្នាជនបរទេសដោយខុសច្បាប់ ក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនជាតិចិនចំនួន១៨នាក់។ របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ, លោកឧត្ដមសេនីយ៍ទោ ស ថេន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍, គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ក្រោមសម្របសម្រួលនីតិវិធីពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះបានឃាត់ខ្លួនជនជាតិចិនចំនួន១៨នាក់ (ស្រី២នាក់) ដកហូតបានលិខិតឆ្លងដែន ១៦ច្បាប់, កុំព្យូទ័រ all in one ចំនួន១៦គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន១១គ្រឿង។ ក្រោយបញ្ចប់នីតិវិធី លោក ហុក ពៅ […]