កម្ពុជាមានផែនការអភិវឌ្ឍលើប្រព័ន្ធដឹកជញ្ជូន ១៧៤ គម្រោងតម្លៃ ៣៦,៦៨ ប៊ីលានដុល្លារ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្ពុជាមានផែនការអភិវឌ្ឍគម្រោងវិនិយោគលើប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារចំនួន ១៧៤ គម្រោង ដែលមានតម្លៃសរុបប្រមាណ ៣៦,៦៨ ប៊ីលានដុល្លារអាម៉េរិក។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងកម្មវិធី «អាហារពេលព្រឹកស្វែងរកដៃគូ» ការលើកឡើងនេះគឺធ្វើឡើងនាឱកាសដែលសម្តេចធិបតីចូលរួមកម្មវិធី «អាហារពេលព្រឹកស្វែងរកដៃគូនៃកិច្ច​​ប្រជុំ​កំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤» កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានរំលេច​អំពីផែន​ការមេគ្រប់ជ្រុងជ្រោយស្ដីពី​ប្រព័ន្ធ​ដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្ដុភារកម្ពុជា ២០២៣-២០៣៣ ដែលកំណត់បាននូវគម្រោងអាទិភាពចំនួន១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់ចំនួន៩៤ គម្រោង​​ផ្លូវដែកចំនួន៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេចំនួន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវ​សមុទ្រ​ចំនួន២០ គម្រោងផ្លូវអាកាសចំនួន១០ គម្រោងប្រព័ន្ធឡូជីស្ទីកចំនួន១៥ និង គម្រោងបន្ថែម​ផ្សេងៗ​ទៀតចំនួន៤។ សម្ដេចធិបតីមានប្រសាសន៍ថា ផែនការមេរយៈពេល ១០ ឆ្នាំនេះបង្ហាញពីកាលានុវត្តភាពពិសេសនិងគ្មានដែន​កំណត់សម្រាប់វិនិយោគិនក្នុងតំបន់និងអន្តរជាតិ ជាពិសេសការពិចារណាទៅ​លើការអភិវឌ្ឍ​តាមយន្ត​ការភាពជាដៃគូរវាងរដ្ឋនិងឯកជន។ ក្នុងទសវត្សរ៍ចុងក្រោយនេះ កម្ពុជាតែងតែឈរនៅលំដាប់ខ្ពស់ក្នុងចំណោមបណ្ដាប្រទេសមានការអភិវឌ្ឍតិចតួច (LDC) ដែលទទួលបានការវិនិយោគពីបរទេសច្រើនជាងគេ។ ការដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោ ២០២៤ ដោយឈរនៅលំដាប់កំពូលទាំង ៥០ លើពិភពលោកបានគូសបញ្ជាក់អំពីភាពទាក់ទាញរបស់កម្ពុជាសម្រាប់វិនិយោគិនជាសកល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា កម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *