ព្រះរាជាណាចក្រកម្ពុជាមានប្រជាជនសរុបចំនួន ១៧ ២៨០ ៥៤៣ នាក់ក្នុងឆ្នាំ២០២៤ កើនឡើង ១ ៧២៨ ៣៣២ ពី ១៥ ៥៥២ ២១១ ក្នុងឆ្នាំ២០១៩ ដែលត្រូវជា ១១,១%។ នេះបើយោងតាមរបាយការណ៍លទ្ធផលចុងក្រោយនៃអង្កេតចន្លោះជំរឿន ដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិនិងក្រសួងផែនការ។ របាយការណ៍បានបង្ហាញទៀតថា ចំនួនប្រជាជនជាបុរសមាន ៨ ៤៩០ ៤១៩ នាក់ ស្មើនឹង ៤៩,១% ខណៈចំនួនប្រជាជនជាស្ត្រីមាន ៨ ៧៩០ ១២៥ នាក់ ស្មើនឹង ៥០,៩% នៃចំនួនប្រជាជនសរុប។ លទ្ធផលអង្កេតចុងក្រោយបានបង្ហាញថា ក្នុងចំណោមរាជធានី-ខេត្តទាំង ២៥ រាជធានីភ្នំពេញមានប្រជាជនខ្ពស់បំផុតដែលមានចំនួន ២ ៣៥២ ៨៥១ នាក់ (១៣,៦%) ខេត្តកណ្តាល ១ ៣៥២ ១៩៨ នាក់ (៧,៨%) ខេត្តព្រៃវែង ១ ២៧៧ ៨៦៧ នាក់ (៧,៤%) […]