រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាប្រធានដឹកនាំផ្ទាល់។ យោងតាមសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មាធិការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គ.ប.ឆ.ប. មានភារកិច្ចដាក់ចេញវិធានការក្នុងការបង្ការ ទប់ស្កាត់ និង បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ផ្តល់ការណែនាំ សម្របសម្រួល គាំទ្រ និង អន្តរាគមន៍ចាំបាច់នានា ដើម្បីជំរុញការអនុវត្តរបស់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និង សមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់។ តាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តរបស់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និង សមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ធ្វើសហប្រតិបត្តិការជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ អនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ គ.ប.ឆ.ប. មានអនុប្រធានចំនួន ៨ រូប រួមមានលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន […]